ត្រឡប់ក្រោយ
HCI

ធានារ៉ាប់រងសុខភាព (HCI)

កំណែព័ត៌មាន: 2026-08-28-v1
សូមអូសចុះក្រោមរហូតដល់ចប់ ដើម្បីអានព័ត៌មានផលិតផលទាំងអស់។

ប័ណ្ណធានារ៉ាប់រងសុខភាព (HEALTHCARE Insurance Policy) របស់យើង អាចជួយដោះស្រាយកង្វល់របស់លោកអ្នកពាក់ព័ន្ធនឹង ចំណាយព្យាបាល ចំណាយវះកាត់ ចំណាយព្យាបាលដោយសារគ្រោះថ្នាក់ និងចំណាយព្យាបាលនៅមន្ទីរពេទ្យ រួមទាំងការព្យាបាល មុន និងក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ផងដែរ។

ការធានារ៉ាប់រង (Coverage)

  • អត្ថប្រយោជន៍សម្រាប់អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ (Inpatient Benefit) ការធានារ៉ាប់រងចម្បង
  • ថ្លៃបន្ទប់ និងអាហារប្រចាំថ្ងៃ (Daily Room and Board)
  • ថ្លៃសេវាផ្សេងៗក្នុងមន្ទីរពេទ្យ (Hospital Miscellaneous Fees) — អតិបរមាតាមមួយជំងឺ/មួយករណី (per disability)
  • ថ្លៃវះកាត់ (Surgical Fees) — អតិបរមាតាមមួយជំងឺ/មួយករណី
  • ថ្លៃពិនិត្យរបស់វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យ / ការថែទាំដោយគិលានុបដ្ឋាក (In-Hospital Doctor Visits / Nursing Care)
  • ថ្លៃសេវាព្យាបាលមុនចូលសម្រាកនៅមន្ទីរពេទ្យ (Pre-Hospitalization Service Fees) — អតិបរមាតាមមួយជំងឺ/មួយករណី
  • ថ្លៃសេវាព្យាបាលក្រោយចេញពីមន្ទីរពេទ្យ (Post-Hospitalization Service Fees) — អតិបរមាតាមមួយជំងឺ/មួយករណី និងមិនលើសពី 90 ថ្ងៃ បន្ទាប់ពីចេញពីមន្ទីរពេទ្យ
  • ការព្យាបាលរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ (Treatment of Injuries due to Accidents) — អតិបរមាតាមមួយជំងឺ/មួយករណី
  • ការថែទាំដោយគិលានុបដ្ឋាកនៅគេហដ្ឋាន (Home Nursing) — អតិបរមាតាមមួយជំងឺ/មួយករណី
  • ថ្លៃបុណ្យសព (Funeral Fee)