ដោយសារអគ្គិភ័យគឺជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតមួយដែលម្ចាស់អាជីវកម្ម ប្រតិបត្តិករ និងវិនិយោគិនអាចជួបប្រទះ ប័ណ្ណធានារ៉ាប់រងអគ្គិភ័យ និងហានិភ័យពិសេស (FIRE AND SPECIAL PERILS) របស់យើង នឹងផ្តល់ការការពារដល់ទ្រព្យសម្បត្តិរបស់លោកអ្នក ដូចជា អគារ រោងចក្រ និងម៉ាស៊ីន គ្រឿងស្តុក គ្រឿងសង្ហារឹម សម្ភារៈបំពាក់ និងទ្រព្យសម្បត្តិផ្សេងៗ ប្រឆាំងនឹងហានិភ័យដូចខាងក្រោម៖
- អគ្គិភ័យ (Fire)
- រន្ទះ (Lightning)
- ការផ្ទុះសម្រាប់គោលបំណងប្រើប្រាស់ក្នុងគេហដ្ឋាន (Explosion – for domestic use purposes)
- រញ្ជួយដី និងការផ្ទុះភ្នំភ្លើង (Earthquake and Volcanic Eruption)
- ព្រឹល (Hail)
- ការប៉ះទង្គិចដោយយានយន្តផ្លូវគោក ឬសត្វ (Impact by any road vehicle or animal)
- ផ្សែង (Smoke)
- យន្តហោះ ឬឧបករណ៍ហោះហើរផ្សេងៗ និង/ឬវត្ថុដែលធ្លាក់ចេញពីយន្តហោះ ឬឧបករណ៍ទាំងនោះ
- ការរអិលដី ការបាក់ដី ការស្រុតដី (Landslip, Landslide and Subsidence)
- និងហានិភ័យផ្សេងៗទៀត ដូចជា៖ ការផ្ទុះ ទឹកជំនន់ ខ្យល់ព្យុះ Hurricane, Cyclone, Typhoon និង Windstorm, កុបកម្ម កូដកម្ម អំពើបំផ្លិចបំផ្លាញ និងការខូចខាតដោយចេតនា (Vandalism & Malicious Damage), ការឆេះដោយខ្លួនឯង (Spontaneous Combustion) និងការខូចខាតដោយទឹក (Water Damage) ស្របតាមតម្រូវការអាជីវកម្មរបស់លោកអ្នក។
លោកអ្នកអាចដំណើរការអាជីវកម្មដោយភាពស្ងប់ចិត្ត ដោយដឹងថា លោកអ្នកនឹងមិនប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ប្រសិនបើហានិភ័យណាមួយខាងលើប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។